យុវជន កាកបាទក្រហមជ្រើសរើសថ្មី ចំនួន ៥០នាក់ និង ទីប្រកឹក្សាយុវជន២នាក់ ទទួលបានវគ្គបណ្តុះបណ្តាល
សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ជូនដល់យុវជននិងទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា វិទ្យាលយ័ សណ្តាន់ ក្នុងស្រុកសំបូរ ចំនួន ៥២នាក់ ស្រី ២៥ នាក់ ក្រោមអធិបតិភាពលោកឡាយ បូរ៉ា សមាជិក គណ:កម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តក្រចេះ និងជាអនុប្រធាន ក្រុមការងារ ទ្រទ្រង់យុវជននៃសាខា កាកបាទក្រហមកម្ពុជា ខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីលោកនាយក វិទ្យាលយ័ និងលោកគ្រូ នៃវទ្យាលយ័សណ្តាន់ផងដែរ។ វគ្គបណ្តុះបណ្តាលធ្វើឡើងក្នុងគោលបំណង៖
១.ពង្រឹងសមត្ថភាពជំនាញវិជ្ជាសង្គ្រោះបឋមដល់យុវជនកាកបាទក្រហមដែលជ្រើសរើសថ្មីដើម្បីអោយពួកគេអាចជួយជនរងគ្រោះបានប្រកបដោយប្រសិទ្ធភាព។
២.បញ្ជ្រាបការយល់ដឹងអំពីចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមដោយបកស្រាយ អំពីសារៈសំខាន់នៃ គោលការណ៍គ្រឹះរបស់ចលនា និងបង្ហាញអោយយុវជនស្គាល់ច្បាស់អំពីបដិរូប,និមិតសញ្ញា និងការប្រើប្រាស់ អោយបានត្រឹមត្រូវ ដើម្បីអោយយុវជនអាចផ្សព្វផ្សាយបន្តដល់ស្រទាប់យុវជននិងប្រជាពលរដ្ឋទាំងក្នុងសាលារៀន និងសហគមន៍ ។
៣.បញ្ជា្រប អោយយុវជនស្គាល់ពីសារៈសំខាន់នៃការបង្កើតក្លឹបយុវជននៅក្នុងសាលារៀន។
នៅក្នងមតិសំណេះសំណាលលោកឡាយបូរ៉ា បានកោតសរសើរដល់ការលះបង់ដ៏ធំធេងទាំងពេលវា កម្លាំងកាយ ចិត្ត របស់លោកគ្រូទីប្រឹក្សាយុវជននិង ក្មួយៗសិស្សានុសិស្ស មកចូលរួមចំណែកក្នុង សកម្មភាពរបស់ចលនា កាកបាទក្រហមដោយការស្មគ្រ័ចិត្ត ។ហើយលោកបានលើកឡើងអំពីស្ថានភាពកូវីដ-១៩ (អូមីក្រុង) ដែលជាការ ព្រួយបារម្ភ ខ្លាចប៉ះពាល់ដល់ការសិក្សារបស់ក្មួយ។ ទន្ទឹមនោះលោកបានផ្តាំផ្ញើដល់ទីប្រឹក្សាយុវជន អោយជួយ ថែរក្សាគ្របគ្រងកម្មវិធីយុវជននៅសាលារៀនអោយមាននិរត្តរភាព រីឯយុវជនត្រូវមានឥរិយាបថល្អ ធ្វើជាគំរូល្អ ដល់សិស្សដទៃ ។ ដូច្នេះសូមក្មួយៗត្រូវ៖ខិតខំរៀនសូត្រអោយពូកែ,មានចរិកទន់ភ្លន់តែក្លាហាន .ជួយអប់រំ អូសទាញមិត្តអោយដើរផ្លូវល្អ,ចេះយកអសារគ្នា,រិតបណ្តឹងចំណងសាមគ្គីភាព មិត្តភាពយោគយល់ធ្យាស្រយ័គ្នា ទៅវិញទៅមក,ចូលរួមថែរក្សាអនាមយ័ បរិស្ថាន និងជាពិសេស សូមចូលរួមអនុវត្តវិធានការណី សុខាភិបាល ទាំងអស់គ្នា ដើម្បីប្រយុទ្ធប្រឆាំង និងកូវីដ១៩។