ទីប្រឹក្សា ២នាក់ និងយុវជន កក្រក ចំនួន៥០នាក់ នៃវិទ្យាល័យហ៊ុនសែនខ្នារ បានទទួលការបណ្ដុះបណ្ដាល

កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានបើកវគ្គជាមូលដ្ឋានដល់ទីប្រឹក្សាយុវជន ២នាក់ និងយុវជនកាកបាទក្រហមកម្ពុជារបស់វិទ្យាល័យហ៊ុនសែនខ្នារ  ចំនួន ៥០នាក់ ស្រី៣០នាក់  ឋិតនៅភូមិវាលខ្នាច ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
នៅក្នុងឱកាសនោះដែរ លោកនាយករងបានលើកឡើងថា ការបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា ជូននាពេលនេះគោលបំណងដើម្បីអោយប្អូនបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជនកាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម ដែលក្នុងគ្រួសារនីមួយៗត្រូវតែចេះប្រើប្រាស់ និងយល់ពីកិច្ចការនេះ ។ ជាមួយគ្នានោះដែរ លោកក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំ៖
- រៀនសូត្រអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ។
- ជៀសអោយឆ្ងាយពីគ្រឿងញៀន ។
- គោរពច្បាប់ចរាចរណ៍អោយខ្ចាប់ខ្ជួន ។
- ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ
- ជៀសវាងការប្រើប្រាស់អំពើហឹង្សា ។
- ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រ ។
- ចូលរួមអនាម័យ ថែរក្សាសុខភាព និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារ ទប់ស្កាត់មេរោគ កូវីដ ១៩ ឱ្យបានគ្រប់ៗគ្នា៕