សាខាកក្រក ខេត្តបាត់ដំបង បានបើកវគ្គជាមូលដ្ឋាន ជូនយុវជន កាកបាទក្រហមកម្ពុជា វិទ្យាល័យនេតយ៉ង

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានបើកវគ្គជាមូលដ្ឋាន ជូនយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យនេតយ៉ង ក្រុងបាត់ដំបងសរុបចំនួន ៦៦នាក់ស្រី១៦នាក់ដែលត្រូវធ្វើបច្ចុប្បន្នភាពថ្មីក្នុងឆ្នាំសិក្សា២០២១-២០២២។
នៅក្នុងឱកាសនោះដែរលោក យ៉ាន ឧត្តម នាយករងសាខា បានលើកឡើងថា ដើម្បីបន្ថែមសមាជិកយុវជនដែលបានប្រឡងជាប់ហើយទៅបន្តការសិក្សា សាលាបានរើសយុវជនបំពេញ និងបើកវគ្គជាមូលដ្ឋានយុវជនកាក បាទក្រហមកម្ពុជា ជូននាពេលនេះគោលបំណងដើម្បីអោយប្អូនបាន ដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម  តួនាទីភារកិច្ចរបស់យុវជនកាកបាទក្រហម វិធីសាស្រ្តក្នុងការផ្សព្វផ្សាយ និង    បែងចែកក្រុមយុវជនទៅតាមរចនាសម្ពន្ធ័ក្លឹបយុវជនកាកបាទក្រហមកម្ពុជា និងបំពេញប្រវត្តិរូបរបស់យុវជន។ ជាមួយគ្នានោះដែរក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំ៖
-រៀនសូត្រអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ។
-ជៀសអោយឆ្ងាយពីគ្រឿងញៀន ។
-គោរពច្បាប់ចរាចរណ៍អោយខ្ចាប់ខ្ជួន ។
-ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ
-ធ្វើជាយុវជនគំរូយុវជនសកម្មក្នុងគ្រឹះស្ថានសិក្សានិងសង្គម។
-ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រផងដែរ ។