សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបើកវគ្គជាមូលដ្ឋានដល់យុវជនកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបើកវគ្គជាមូលដ្ឋានយុវជនកាកបាទ ក្រហមកម្ពុជា ជូនយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យហ៊ុន សែន ភ្នំដែក ចំនួន ៥៥នាក់ និង យុវជនទើបរើសថ្មីចំនួន ២៥នាក់ ស្រី ១២នាក់ ឋិតនៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ក្រោមវត្តមានលោកស្រី អ៊ឹង សុទ្ធា ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករវៀង ។
នៅក្នុងឱកាសនោះដែរ លោកស្រីប្រធានគណ:កម្មាធិការសាខា បានលើកឡើងថា ដើម្បីបន្ថែមសមាជិកយុវជនដែលបានប្រឡងជាប់ហើយទៅបន្តការសិក្សា សាលាបានរើសយុវជនបំពេញ និងបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា ជូននាពេលនេះគោលបំណងដើម្បីអោយប្អូនបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជនកាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម និងបញ្ជ្រាបពីកូវិដ១៩ និងអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន ។ ជាមួយគ្នានោះដែរក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំ៖
-រៀនសូត្រអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ
-ជៀសអោយឆ្ងាយពីគ្រឿងញៀន
-គោរពច្បាប់ចរាចរណ៍អោយខ្ចាប់ខ្ជួន
-ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ
-ជៀសវាងការប្រើប្រាស់អំពើហឹង្សា
-ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រ
បន្ទាប់មកបានប្រគល់ជូនសម្ពាធវិជ្ជាសង្គ្រោះបឋមថ្មី ១ឈុត និងជែលលាងដៃចំនួន ៨ដប ផងដែរ