ក្រុមប្រតិបត្តិសាខា បើកវគ្គបណ្តុះបណ្តាលគោលការណ៍គ្រឹះរបស់ចលនា វិជ្ជាសង្គ្រោះបឋម គោលនយោបាល
លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត បានដឹកនាំក្រុមប្រតិបត្តិសាខា ចុះបណ្តុះបណ្តាលគោលការណ៍គ្រឹះរបស់ចលនា វិជ្ជាសង្គ្រោះបឋម និងគោលនយោបាលយុវជនកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យចំនួន ៤ ក្នុងនោះវិទ្យាល័យជា ស៊ីម រក្សជ័យ វិទ្យាល័យបាភ្នំ ស្រុកបាភ្នំ វិទ្យាល័យមេសាង ស្រុកមេសាង និងវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំង ស្រុកពារាំង ដែលមានការចូលរួមពីប្រធាន សមាជិកគណៈកម្មាធិការ មន្ត្រីប្រចាំការអនុសាខាស្រុក នាយក ប្រធានគណៈគ្រប់គ្រងវិទ្យាល័យ ទីប្រឹក្សាយុវជន និងយុវជនកក្រក សរុបចំនួន ៤១៨នាក់ ស្រី ២៩៥នាក់(វិ.ជា ស៊ីម រក្សជ័យ ចំនួន ៥០នាក់ ស្រី ៣៦នាក់ វិ.មេសាង ចំនួន ១០១នាក់ ស្រី ៥៦នាក់ វិ.បាភ្នំ ចំនួន ១៥៥នាក់ ស្រី ១១៣នាក់ និងវិ.សម្តេចតេជោ ហ៊ុន សែន ពារាំង ចំនួន ១១២នាក់ ស្រី ៨៨នាក់) ដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២២-២៥ ខែកុម្ភៈ ឆ្នាំ២០២២ ចែកចេញជា ៧វគ្គ ។
ប្រធានបទ ដែលលើកមកបង្ហាញរួមមាន៖
-ប្រវត្តិចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម
-គោលការណ៍គ្រឹះទាំង ៧
-បដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម
-ប្រព័ន្ធសិក្សាអនឡាញរបស់ កក្រក