ពិធីបំពាក់កន្សែងដល់យុវជន កាកបាទក្រហមកម្ពុជា នៅវិទ្យាល័យប្ញស្សីជ្រុំ ចំនួន ៤១នាក់
សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានបើកវគ្គផ្សព្វផ្សាយជាមូលដ្ឋានដល់ យុវជនកាកបាទក្រហមកម្ពុជា ស្តីពីប្រវត្តិកំណើតចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់យុវជនកាកបាទក្រហមកម្ពុជា ចំនួន ៤១នាក់ ក្នុងពិធីបំពាក់កន្សែង នៅវិទ្យាល័យល័យប្ញស្សីជ្រុំ។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានផ្តាំផ្ញើក្តីនឹករលឹក ជូនដល់ប្អូនៗយុវជនកាកបាទក្រហមទាំងអស់ ដែលតែងតែលះបង់ពេលវេលាដ៏មានតម្លៃពីការសិក្សាចូលរួមចំណែកបំរើសកម្មភាពការងារមនុស្សធម៌កន្លងមកដោយស្ម័គ្រចិត្តមិនគិតពីការនឿយហត់។