ផ្សព្វផ្សាយមូលដ្ឋានស្តីពី គោលការណ៍គ្រឹះ វិជ្ជាសង្គ្រោះ បឋម និង គោលនយោបាលយុវជន កក្រក

លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត បានដឹកនាំក្រុមប្រតិបត្តិសាខា ចុះបណ្តុះបណ្តាល និងផ្សព្វផ្សាយមូលដ្ឋានគោលការណ៍គ្រឹះរបស់ចលនា វិជ្ជាសង្គ្រោះបឋម និងគោលនយោបាលយុវជនកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យចំនួន ៣ ក្នុងនោះវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់ត្របែក ហ៊ុន សែន អង្គរស និងវិទ្យាល័យព្រះបាទនរោត្តម ដែលមានការចូលរួមពីអនុប្រធានគណៈកម្មាធិការ មន្ត្រីប្រចាំការអនុសាខាស្រុក នាយក ប្រធានគណៈគ្រប់គ្រងវិទ្យាល័យ ទីប្រឹក្សាយុវជន និងយុវជនកក្រក សរុបចំនួន ៣១៦នាក់ ស្រី ២៤៨នាក់ (វិ.សម្តេចតេជោ ហ៊ុន សែន កំពង់ត្របែក ចំនួន ១០៩នាក់ ស្រី ៤១នាក់ វិ.ហ៊ុន សែន អង្គរស ចំនួន ៩០នាក់ ស្រី ៧០នាក់ វិ.ព្រះបាទនរោត្តម ចំនួន ១៣៥នាក់ ស្រី ៩១នាក់) ដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០២-០៤ និង០៩ ខែមីនា ឆ្នាំ២០២២ ចែកចេញជា ៦វគ្គ។
ប្រធានបទមានចំនួន ៦ ដែលលើកមកបង្ហាញរួមមាន៖
-ប្រវត្តិចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង ៧ និងការប្រើប្រាស់បដិរូប
-វិជ្ជាសង្រ្គោះបឋមក្នុងដំណាក់ជំងឺកូវីដ-១៩
-គោលនយោបាយ និងតួនាទីយុវជនកក្រក
-ការសង្រ្គោះបឋមផ្នែកសុខភាពផ្លូវចិត្តក្នុងដំណាក់កាល ជំងឺកូវីដ-១៩
-ការបង្ការ និងការការពារការរាតត្បាតជំងឺកូវីដ-១៩
-សុវត្ថភាពចរាចរណ៍ និងពិការភាព និងប្រព័ន្ធស្វ័យសិក្សា E-Learning កាកបាទក្រហមកម្ពុជា