សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បើកវគ្គបណ្តុះ បណ្តាល ដល់ទីប្រឹក្សាយុវជន និងយុវជន កក្រក
សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានបន្តបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន ដល់ទីប្រឹក្សាយុវជន និង យុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យតេជោសែន ត្រពាំងក្រហម ក្រោមវត្តមាន លោកឌឹម ណាត នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី និង លោក ស៊ឹង សុខនី អភិបាលរងស្រុកកូនមុំ និង លោក ម៉ែន ណារិន នាយកវិទ្យាល័យតេជោសែន ត្រពាំងក្រហម ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ២៣ នាក់ ស្រី ១២ នាក់ ។ វគ្គនេះមានគោលបំណង ផ្សព្វផ្សាយនិងបង្កើនចំណេះដឹងដល់ទីប្រឹក្សា និងយុវជន កក្រក ប្រចាំវិទ្យាល័យ ស្តីពី គោលការណ៍គ្រឹះរបស់ ចលនាអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ និងកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកលើកកម្កើនតម្លៃមនុស្សធម៌ និងកិត្យានុភាពរបស់ កាកបាទក្រហមកម្ពុជា។