សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបើកវគ្គ មូលដ្ឋានដល់ យុវជន កក្រក វិទ្យាល័យរក្សា
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបើកវគ្គជាមូលដ្ឋានជូនយុវជនកាកបាទក្រហមកម្ពុជា ដល់វិទ្យាល័យរក្សា ចំនួន ៤០នាក់ ស្រី៣៣នាក់ ឋិតនៅភូមិកក់ពោន ឃុំរក្សា ស្រុករៀង ក្រោមវត្តមានលោក សៃ សួស ក្រុមកាកបាទក្រហមឃុំ និងជាទំទប់ទី១ ឃុំរក្សា ស្រុករៀង ខេត្តព្រះវិហារ ។
នៅក្នុងឱកាសនោះលោកជំទប់ទី១ឃុំ និងជាប្រធានក្រុម កក្រក ឃុំរក្សា បានលើកឡើងថា ដើម្បីបង្កើតបានជាយុវជន កក្រក ថ្មីប្រចាំសាលា តម្រូវឲ្យមានការបើកវគ្គជាមូលដ្ឋានដល់យុវជនកាកបាទក្រហមកម្ពុជា ក្នុងគោលបំណងដើម្បីអោយប្អូនបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជនកាកបាទក្រហម ការទប់ស្កាត់ជំងឺឆ្លងកូវិដ១៩ និងយល់ដឹងផ្នែកអនាម័យទឹកស្អាត ជាពិសេសវិជ្ជាសង្គ្រោះបឋម ។ ជាមួយគ្នានោះដែរក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំ៖
-រៀនសូត្រអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ
-ជៀសអោយឆ្ងាយពីគ្រឿងញៀន
-គោរពច្បាប់ចរាចរអោយខ្ចាប់ខ្ជួន
-ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ
-ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រ
បន្ទាប់មកបានប្រគល់សម្ពាធវិជ្ជាសង្គ្រោះបឋមថ្មី ១ឈុត សៀវភៅ៣សង្គ្រោះបឋម ៣ក្បាល ថវិការក្លឹប២០០.០០០រៀន និង ជែលលាងដៃចំនួន ១កេសធំ ។