សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បើកវគ្គ បណ្តុះបណ្តាលមូលដ្ឋាន និងបំពាក់កន្សែង

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានរៀបចំបើកវគ្គ បណ្តុះបណ្តាលមូលដ្ឋាន និងបំពាក់កន្សែង ជូនទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន១០០នាក់ ស្រី៧៥នាក់ វិទ្យាល័យពងទឹក ដែលបានអញ្ជើញចូលរួមបើកវគ្គដោយលោកនាយក រង វិទ្យាល័យ ហើយផ្តោតសំខាន់លើប្រធានបទចំនួន៥គឺ៖
១.ប្រវត្តិចលនា គោលការណ៍គ្រះ បដិរូប កាកបាទក្រហម អឌ្ឍចន្ទក្រហម
២.តួនាទី និងគោលនយោបាយយុវជន កាកបាទក្រហមកម្ពុជា
៣.គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ
៤.សុវត្ថិភាពចរាចរណ៍ផ្លូវគោក
៥.វិជ្ជាសង្គ្រោះបឋម
វគ្គបណ្តុះបណ្តាលនេះត្រូវបានលោកគ្រូ អ្នកគ្រូដែលជាគ្រូឧទ្ទេសរបស់សាខា បានបង្ហាត់ បង្ហាញរហូតដល់វេលាម៉ោង៣ កន្លះរសៀល  ហើយបន្ទាប់មកបានរៀបចំកម្មវិធីបិទវគ្គ ក្រោមអធិបតីភាពលោក ជិន ប៊ុនធឿន លេខាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ និងជានាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។ នៅក្នុងកម្មវិធីបិទវគ្គ លោកនាយកសាខាប្រធានគណៈអធិបតី បានមានមតិសំណេះសំណាល ការណែនាំ និងផ្តល់អនុសាសន៍ល្អៗជូនយុវជនកាកបាទក្រហមកម្ពុជា  កម្មវិធីបន្ទាប់យុវជនបានឡើងប្តេជ្ញាចិត្ត   លោកនាយកសាខាបានបំពាក់កន្សែងនិងផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនយុវជនកាកបាទក្រហមកម្ពុជា ចំនួន១០នាក់ តំណាង។ វគ្គបណ្តុះបណ្តាល១ថ្ងៃនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ ស្និទ្ធស្នាល និងជោគជ័យបំផុត។