សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បើកវគ្គផ្សព្វផ្សាយ មូលដ្ឋានជូន យុវជន កក្រក

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា ជូនយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ជាស៊ីម ត្បែងមានជ័យ ចំនួន ៦៥នាក់ ស្រី ៤០នាក់ ឋិតនៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ក្រោមវត្តមានលោក នូ តារាមុន្នី អនុប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះវិហារ ។
នៅក្នុងឱកាសនោះដែរលោកអនុប្រធានគណ:កម្មាធិការអនុសាខាក្រុង បានលើកឡើងថា ដើម្បីបន្ថែមសមាជិកយុវជនដែលបានប្រឡងជាប់ហើយទៅបន្តការសិក្សា សាលាបានរើសយុវជនបំពេញ និងបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា ជូននាពេលនេះគោលបំណងដើម្បីអោយប្អូនបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជនកាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម ។ ជាមួយគ្នានោះដែរក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំ៖
-រៀនសូត្រអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ
-ជៀសអោយឆ្ងាយពីគ្រឿងញៀន
-គោរពច្បាប់ចរាចរណ៍អោយខ្ចាប់ខ្ជួន
-ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ
-ជៀសវាងការប្រើប្រាស់អំពើហឹង្សា
-ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រ
បន្ទាប់មកបានប្រគល់សម្ពាធវិជ្ជាសង្គ្រោះបឋមថ្មី ១ឈុត និងសៀវភៅចំណេះដឹងមូលដ្ឋានវិជ្ជាសង្គ្រោះបឋម ចំនួន ០៣ក្បាល។