អប់រំផ្សព្វផ្សាយសុខភាព ផ្លូវចិត្តក្នុងបរិបទជំងឺកូវីដ-19 និង វិធានការបង្ការ ទប់ស្កាត់ការរាតត្បាត

សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានចាត់តាំងឱ្យមន្រ្តីប្រតិបត្តិសាខា សហការជាមួយក្រុមកាកបាទក្រហមសង្កាត់ អាជ្ញាធរភូមិ និងអ្នកស្ម័គ្រចិត្តប្រចាំភូមិ ចុះអប់រំផ្សព្វផ្សាយស្តីពីសុខភាពផ្លូវចិត្តក្នុងបរិបទជំងឺកូវីដ-១៩ វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការ ៣ ការពារ ៣ កុំ ២ ចូលរួម ក្រោមការឧបត្ថម្ភថវិកាដោយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC)  និងបានបញ្ជ្រាបការផ្សព្វផ្សាយពីការលើកកម្ពស់គោលការណ៍គ្រឹះ ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ការធ្វើចំណាកស្រុកដោយសុវត្ថិភាព ផ្សព្វផ្សាយស្តីពីសិទ្ធជនពិការ និងសុវត្ថិភាពចរាចរណ៍ នានាដើម្បីចូលរួមកាត់បន្ថយអាត្រាស្លាប់ របួស និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដល់ប្រជាពលរដ្ឋចំនួន៤ភូមិ គឺភូមិទទា ភូមិស្វាយ ភូមិស្វាត និងភូមិកណ្តាល  សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលមានអ្នកចូលរួមសរុប ៨៧ នាក់ ស្រី ៦៣ នាក់  និងបានចែកខិត ប័ណ្ណផ្សព្វផ្សាយ ម៉ាស់ សាប៊ូដុំ ផងដែរ ។