សូមចូលរួមកាត់បន្ថយអាត្រាស្លាប់ របួស និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ទាំងអស់គ្នា
សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ចូលរួមកាត់បន្ថយអាត្រាស្លាប់ របួស និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍។ គម្រោងសុវត្ថិភាពចរាចរណ៍ និងពិការភាព ដែលគាំទ្រដោយអង្គការ People’s Action for Inclusive Development (PAfID) បានចាត់មន្រ្តីប្រតិបត្តិសាខា សហការជាមួយក្រុមកាកបាទក្រហមឃុំសង្កាត់ អាជ្ញាធរ នៃឃុំបាសាក់ ស្រុកស្វាយជ្រំ និងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បានចុះធ្វើការអប់រំផ្សព្វផ្សាយស្តីពី ការលើកកម្ពស់បរិយាប័ន្ន ការពារជីវិត និងពិការភាព ពីគ្រោះថ្នាក់ចរាចរណ៍ ការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងបញ្ជ្រាបការផ្សព្វផ្សាយអំពីវិធីបង្ការជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការ ៣ ការពារ ៣ កុំ ២ ចូលរួម ដល់ប្រជាពលរដ្ឋនៅភូមិបាសាក់ ឃុំបាសាក់ និងភូមិទាហ៊ានលើ សង្កាត់ស្វាយតឿ មានអ្នកចូលរួមសរុប ៤៣ នាក់ ស្រី ២៧ នាក់ និងជនពិការ ១ នាក់ ។ ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានចែកខិតប័ណ្ណអប់រំផ្សព្វផ្សាយ ចែកម៉ាស់ និងមួកសុវត្ថិភាពដល់អ្នកចូលរួមដែលបានឆ្លើយសំណួរពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍បានត្រឹមត្រូវផងដែរ ។