សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បើកវគ្គ បណ្តុះបណ្តាល មូលដ្ឋានដល់ យុវជន-កក្រក
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា ជូនយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យ ម្លូរព្រៃ ចំនួន ៦៨នាក់ ស្រី ៤៦នាក់ ឋិតនៅភូមិស្រម្លូរព្រៃ ឃុំម្លូរព្រៃ ស្រុកឆែប ខេត្តព្រះវិហារ ។
នៅក្នុងឱកាសនោះដែរលោក អ៊ុយ ណាត ប្រធានកិត្តិយសក្លឹប និងជានាយកវិទ្យាល័យ បានលើកឡើងថា សម្រាបវិទ្យាល័យម្លូរព្រៃ ជាវិទ្យាល័យទើបបានបង្កើតយុវជនបាន និងបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា ជូននាពេលនេះគោលបំណងដើម្បីអោយប្អូនបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជនកាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម ។ ជាមួយគ្នានោះដែរក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំ៖
-រៀនសូត្រអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ។
-ជៀសអោយឆ្ងាយពីគ្រឿងញៀន ។
-គោរពច្បាប់ចរាចរណ៍អោយខ្ចាប់ខ្ជួន ។
-ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ ។
-ជៀសវាងការប្រើប្រាស់អំពើហឹង្សា ។
-ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រ ។
បន្ទាប់មកបានប្រគល់សម្ពាធវិជ្ជាសង្គ្រោះបឋមថ្មី ១ឈុត និងសៀវភៅសង្រ្គោះបឋមចំនួន ២ក្បាល និងថវិកាជូនក្លឹបចំនួន២០០.០០០រៀលផងដែរ ។