មន្រ្តីប្រតិបត្តិ និង អ្នកស្ម័គ្រចិត្ត កក្រក ចុះអប់រំផ្សព្វផ្សាយ សុខភាពផ្លូវចិត្តក្នុង បរិបទជំងឺកូវីដ-១៩

សាខាកាកបាទក្រហមកម្ពុជា ខេត្ថស្វាយរៀង  បានចាត់តាំងឱ្យមន្រ្តីប្រតិបត្តិសាខា សហការជាមួយក្រុមកាកបាទក្រហមសង្កាត់ និងអ្នកស្ម័គ្រចិត្តប្រចាំភូមិ ចុះអប់រំផ្សព្វផ្សាយស្តីពីសុខភាពផ្លូវចិត្តក្នុងបរិបទជំងឺកូវីដ-១៩ វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការ ៣ ការពារ ៣ កុំ ២ ចូលរួម ក្រោមការឧបត្ថម្ភថវិកាដោយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC)  និងបានបញ្ជ្រាបការផ្សព្វផ្សាយស្តីពីសិទ្ធជនពិការ និងសុវត្ថិភាពចរាចរណ៍ នានា ដើម្បីចូលរួមកាត់បន្ថយ អាត្រាស្លាប់ របួស និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ផ្សព្វផ្សាយពីការលើកកម្ពស់គោលការណ៍គ្រឹះ ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងការធ្វើចំណាកស្រុកដោយសុវត្ថិភាព ដល់ប្រជាពលរដ្ឋចំនួន១០ភូមិ នៅសង្កាត់ចេក ក្រុងស្វាយរៀង មានអ្នកចូលរួមសរុបចំនួន ២២៣ នាក់ ស្ត្រី ១៥៤ នាក់ ដោយបានអនុវត្តរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ១០-១៤ ខែឧសភា ឆ្នាំ ២០២២ និងបានចែកខិតប័ណ្ណផ្សព្វផ្សាយ ម៉ាស់ សាប៊ូដុំ ផងដែរ ។