សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បើកវគ្គ បណ្តុះបណ្តាល ប្រវត្តិចលនា គោលនយោបាយយុវជន

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានសហការជាមួយអនុសាខាស្រុកបសេដ្ឋ ចុះបើកវគ្គបណ្តុះបណ្តាលស្តីពីប្រវត្តិចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ ប្រវត្តិកាកបាទក្រហមកម្ពុជា គោលនយោបាយយុវជន និង វិជ្ជាសង្រ្គោះបឋមដល់ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យមង្គលបពិត ស្រុកបសេដ្ឋ ដែលមានអ្នកចូល រួមសរុបចំនួន ៥២នាក់ (ស្រី ៣៨នាក់) ។