សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បើកវគ្គប្រវត្តិ ចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់យុវជន

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់យុវជនកាកបាទក្រហមកម្ពុជាទើបជ្រើសរើសថ្មី ប្រចាំវិទ្យាល័យហ៊ុនសែនឈូក ក្រោមការដឹកនាំសម្របសម្រួលដោយលោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខា ដែលមានការចូលរួមសហការពីមន្ត្រីមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត ទីប្រឹក្សាយុវជន និងមានយុវជនចូលរួមសរុបប្រមាណ១០០នាក់ (ស្រី៨៤នាក់) ពិធីនេះធ្វើឡើងនៅវិទ្យាល័យហ៊ុនសែនឈូកស្ថិតក្នុងស្រុកឈូក ខេត្តកំពត។
មេរៀនលើកយកមកបង្ហាញរួមមាន ៖
១- ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម
២- គោលការណ៍គ្រឹះទាំង៧ប្រការ
៣- ការប្រើប្រាស់បដិរូប
៤- គោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហម
៥- វិជ្ជាសង្គ្រោះបឋម
៦- សុវត្ថិភាពចរាចរណ៍
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីពង្រឹងនិងពង្រីកសមត្ថភាពដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាបានយល់ដឹងពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះទាំង៧ គោលនយោបាយយុវជនកាកបាទក្រហម ច្បាប់ចរាចរណ៍ផ្លូវគោក និងវិជ្ជាសង្គ្រោះបឋម ដើម្បីចូលរួមក្នុងសកម្មភាពការងារមនុស្សធម៌និងធ្វើការផ្សព្វផ្សាយបន្តទៅដល់ មិត្តភក្តិ និងសហគមន៍រៀងៗខ្លួន ៕